ព័ត៌មានជាតិ

សាហាវណាស់ ផ្ទុះមីនតោនសល់ពីសម័យសង្គ្រាមបណ្តាលឲ្យមនុស្ស៣នាក់របួស

ព្រះវិហារ: សមត្ថកិច្ចបានប្រាប់Post News ថា មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមានគោយន្តមួយគ្រឿង បរជាន់មីនតោន១គ្រាប់ ដែលសល់ពីសម័យសង្គ្រាមបណ្តាលឲ្យផ្ទុះ និងធ្វើឲ្យមនុស្ស៣នាក់រងរបួស កាលពីវេលាម៉ោង៣និង៣០នាទី ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចវាលចៀស ក្នុងភូមិសាស្រ្តភូមិសែនតេជះ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់រួមមាន៖
១.ទិត្យ រិទ្ធី ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរកសិករ មានស្រុកកំណើតភូមិគូលែន ឃុំគូលែន ស្រុកគូលែន ខេត្តព្រះវិហារ របួសស្រាល
២.កឹម សុភ័ក្រ្តា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកសិករ ស្រុកកំណើត ភូមិគូលែន ឃុំគូលែន ស្រុកគូលែន ខេត្តព្រះវិហារ របួសស្រាល
៣.ភឿន សុភាព ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកសិករ ស្រុកកំណើត ភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ មិនមានរងរបួសទេ (ជាអ្នកបើកបរគោយន្តកន្រ្តៃ)។

បច្ចុប្បន្នជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យ១៦ មករា ខេត្តព្រះវិហារ៕

មតិយោបល់