ព័ត៌មានជាតិ

កំហឹងឪក្មេក ពេលឃើញកូនប្រសាររករឿងកូននិងដៀលពូជ ស្ទុះទាញកាំបិតផ្គាក់កាប់របួសធ្ងន់

កំពង់ធំ: មានករណីហិង្សាមួយបានកើតឡើង ដោយមានបុរសម្នាក់ជាឪក្មេក បានទាញកាំបិតផ្គាក់កាប់កូនប្រសារបណ្តាលឲ្យរបួស ក្រោយពីខឹងនឹងកូនប្រសារតែរករឿងកូនស្រីរបស់ខ្លួន និងដួលពូជមកលើខ្លួន។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៦ និង២០នាទីល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងភូមិសង្វាត ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

ជនសង្ស័យមានឈ្មោះ ប្រាក់ សឺយ ភេទប្រុស អាយុ៥៤ឆ្នាំ បានកាប់ទៅលើជនរងគ្រោះជាកូនប្រសារប្រុសឈ្មោះ ព្រិន ប្រាជ អាយុ៣៨ឆ្នាំ ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅកាន់ប៉ុស្តិ៍ ដើម្បីចាត់ការតាមច្បាប់បន្តទៀត៕

មតិយោបល់