Post News Media ព័ត៌មានជាតិ Update៖ ​ប្រព...

Update៖ ​ប្រពន្ធយំបោកខ្លួន ក្រោយប្តីត្រូវរថយន្តបុកស្លាប់នៅនឹងកន្លែង នៅខណ្ឌដង្កោ!

ភ្នំពេញ: កាលពីវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ​មានករណី​គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត​មិនស្គាល់ម៉ាក​និង​ម៉ូតូ បណ្តាលឲ្យម្ចាស់ម៉ូតូស្លាប់ភ្លាមៗនៅកន្លែង​និង​ម្នាក់ទៀតរងរបួសស្រាល
នៅតាមបណ្តោយផ្លូវលំប្រឡាយមុខបួន ភូមិអង្គសង្កាត់ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ​។

ជនរងគ្រោះទី១​ឈ្មោះ ឃុយ ខាវី ភេទប្រុស អាយុ៣៣ឆ្នាំ (អ្នកបើកបរស្លាប់) មុខរបរ កម្មករ មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ បច្ចុប្បន្ន ស្នាក់នៅ ភូមិអង្គ សង្កាត់ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ​។ និងទី​​២​ឈ្មោះ វ៉ន វាសនា ភេទប្រុស អាយុ២២ឆ្នាំ​(អ្នករួមដំណើររងរបួសស្រាល) មុខរបរ កម្មករ ស្នាក់នៅភូមិអង្គ សង្កាត់ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ​។ ចំណែក​តៃកុងឡានមិនស្គាល់អត្តសញ្ញាណបានបើកឡានគេចខ្លួនបាត់ពីកន្លែងកើតហេតុ​។

ជនរងគ្រោះជិះម៉ូតូម៉ាក Smash Revo ពណ៌ខ្មៅ លាយស្លាទុំ ពាក់ស្លាកលេខ ភ្នំពេញ​1T-2124។​

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងនាំយកម៉ូតូមក​រក្សាទុកនៅអធិការខណ្ឌដង្កោ។ ចំណែកសាកសពត្រូវបានប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី​៕

Loading...