ព័ត៌មានជាតិ

ឆាតសំឡេងតាមទូរស័ព្ទ​​បរិយាកេរ្តិ៍ ពេលជួបមុខ​វាយគ្នាប្រាវ ចុងក្រោយជាប់ខ្នោះ!

ភ្នំពេញ: កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី​​២៥ ខែកញ្ញា ឆ្នាំ២០១៨ មានករណីក្មេងទំនើងប្រើអំពើហិង្សាវាយទៅវាយមក ត្រង់ចំណុចមុខផ្ទះលេខ៤១N មហាវិថីព្រះ នរោត្តម ក្រុម៣១ ភូមិ ៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ក្មេងទំនើងប្រើហិង្សាឃាត់ខ្លួនបាន​២​នាក់ ទី១-ឈ្មោះ វ.​ស.ណ ភេទ​ស្រី អាយុ​១៨ ឆ្នាំ មុខរបរ នារីបំរើខារ៉ាអូខេកូប្រា ស្នាក់នៅផ្ទះជួល​ ខណ្ឌដូនពេញ (រងរបួសហើមបបូរមាត់ និងលើផ្ទៃមុខស្រាល )និងទី២​ឈ្មោះ ក.​ស.វ.​ម.ល ភេទ ស្រី អាយុ១៨ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅ​​ខណ្ឌចម្ការមន (រងរបួសដាច់ពីខ្ទង់ច្រមុះ ដល់លើថ្ពាល់ខាងឆ្វេង និង ដាច់ឆូត លើក្បាលពោះ (ដោយសារផ្លែឡាម )​។
វត្ថុតាងដកហូត​៖ ផ្លែឡាម ពណ៌ស ចំនួន​១​។

​​នៅមុនពេលកើតហេតុឈ្មោះ ក.​ស.វ.​ម.ល កំពុងនៅផ្ទះជាប់ហាងអ៊ុតសក់ ទីតាំងកើតហេតុខាងលើ ស្រាប់តែឃើញឈ្មោះ វ.ណ.ស.ណ ដើរចូលហាងអ៊ុយសក់ ភ្លាមនោះឈ្មោះ ក.​ស.វ.ណ.ម.ល បានដើរទៅសួរនាំ ឈ្មោះ វ.ណ.​ស.ណ. រឿងហេតុនិយាយឆាតសំលេងតាមទូរស័ព្ទ ពីបញ្ហាបរិយាកេរ្តិ៍ ភ្លាមនោះក៏បានឈ្លោះ ប្រកែកពាក្យសម្តី ដោយខឹងពេកឈ្មោះ ក.​ស.វ.ណ.ម.ល បានទះកំផ្លៀង​មួយដៃ រួចក៏វាយប្រតាយប្រតប់បោចសក់ គ្នាទៅវិញទៅមក ខណ:វាយបោចសក់គ្នានោះ ឈ្មោះ វ.ណ.​ស.ណ បានលូកដៃយកផ្លែឡាម នៅទូដាក់កញ្ចក់ អ៊ុតសក់ ក្បែរទូរស័ព្ទរបស់ខ្លួន មកកាន់នៅដៃឆូតទៅលើមុខ កញ្ជឹងក និងក្បាលពោះរបស់ឈ្មោះ ក.​ស.វ.​ម.ល បណ្តាលឲ្យដាច់ឈាម ពេលនោះឈ្មោះ សំ លីណា ភេទ ស្រី អាយុ ២៦ ឆ្នាំ ផ្ទះនៅក្បែរនោះ ឃើញក៏ស្ទុះចូលឃាត់ ក៏ត្រូវបានរងរបួសចេញឈាម ដោយសារផ្លែឡាម ចំនួន ០២ ម្រាមដៃដែរ ក្រោយមកកម្លាំងប៉ុស្តិ៍នគរបាលទន្លេបា សាក់ ចុះអន្តរាគមន៍ និងធ្វើការឃាត់ខ្លួន យកមកប៉ុស្តិ៍ ដើម្បីចាត់ការតាមនីតិវិធី ។

បច្ចុប្បន្នក្មេងទំនើងទាំង​២​នាក់ខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿង​៕

មតិយោបល់