ព័ត៌មានជាតិ

សមត្ថកិច្ចឆ្មក់បង្ក្រាបមេខ្លោងជួញដូរគ្រឿងញៀនទម្ងន់ ១០២៨,៦ក្រាម

ស្ទឹងត្រែង: កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍រដ្ឋបាល បានចុះសហការជាមួយកម្លាំងជំនាញអាវុធហត្ថខេត្តស្ទឹងត្រែង និងកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកសៀមប៉ាងបង្ក្រាប និងបញ្ជូន មេខ្លោងជួយដូរគ្រឿងញៀនឈ្មោះ ជុំ វណ្ណ: ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិសៀមប៉ាង ឃុំសេកុង និងគ្រឿងញៀនប្រភេទមេអំហ្វេតតាមិន០១កញ្ចប់ធំ ស្មើទម្ងន់១០២៨,៦ក្រាម ទៅបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ដើម្បីបន្តស្រាវជ្រាវ និងអនុវត្តតាមនីតិវិធីច្បាប់បន្តទៀត៕

មតិយោបល់