ព័ត៌មានជាតិ

ចោរថ្លើមធំ!! ហ៊ានឆក់កាបូបពីស្រ្តីម្នាក់បានសម្រេច មុខអធិការខណ្ឌទួលគោក

ភ្នំពេញ: ជនសង្ស័យម្នាក់ជិះមួយគ្រឿងធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់រួមដំណើរជាមួយប្តីនិងកូនតូច២នាក់ទៀត ខណ:កំពុងធ្វើដំណើតាមម៉ូតូកង់បីឥណ្ឌាមួយគ្រឿងបានសម្រេចរួចជិះគេចខ្លួនបាត់ដោយសុវត្ថិភាព។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខអធិការដ្ឋាននគរបាលខណ្ឌទួលគោក តាមបណ្តោយផ្លូវ២៦១ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

ជនរងគ្រោះជាប្រពន្ធមានឈ្នោះ ស នារត្តី ភេទស្រី អាយុ២៤ឆ្នាំ ស្នាក់នៅខាងក្រោយអធិការដ្ឋាននគរបាលខណ្ឌទួលគោក​ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ ទ្រព្យសម្បត្តិដែលត្រូវជនសង្ស័យឆក់យកទៅបាត់នៅក្នុងនោះរួមមានកាបូបដៃទូរសព្ទដៃ Iphone 6 មួយគ្រឿង និងលុយចំនួន១០០ដុល្លារ។

តាមសម្តីបុរសម្នាក់ជាប្តីជនរងគ្រោះបានឲ្យដឹងថាមុនរូបបានបើកម៉ូតូកង់ឥណ្ឌាមួយគ្រឿង ពណ៌ក្រហម លាយខៀវ ពាក់ស្លាកលេខ 1GH-2064 បានដឹកប្រពន្ធនិងកូនតូច២នាក់ទៀតដើរលេងនិងហូបចុកនៅជ្រោយចង្វារត្រើយខាងកើត លុះបានដើរលេងនិងហូបចុករួចរាល់ហើយក៏បាននាំគ្នាត្រឡប់មកផ្ទះវិញ ដោយបានធ្វើដំណើរតាមបណ្តោយផ្លូវ២៦១ទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើជិតនិងដល់ផ្ទះហើយស្រាប់តែលេចមុខជនសង្ស័យម្នាក់ជិះម៉ូតូនិច ពណ៌ស មួយគ្រឿង មិនចាំស្លាកលេខបានមកពីក្រោយស្របទិសដៅគ្នាបានធ្វើសកម្មភាពលូកដៃឆក់កាបូបដែលប្រពន្ធគាត់កាត់នៅជាប់និងដៃហើយនៅអង្គុយខាងក្រោយជាមួយកូនបានសម្រេចរួចជិះគេចខ្លួនបាត់ស្រមោល។
ភ្លាមៗនោះរូបគាត់បានជិះម៉ូតូកង់បីដេញតាមពីក្រោយស្រែកចោរៗ ហើយក្រោយមកដោយសាដេញមិនទាន់ក៏នាំគ្នាជិះត្រឡប់មកក្រោយវិញហើយបាននាំគ្នាជិះម៉ូតូកង់បីមកដាក់ពាកបណ្តឹងនៅប៉ុស្តិ៍នគរបានសង្កាត់បឹងសាឡាងដើម្បីឲ្យសមត្ថកិច្ចជួយស្វែងរកចាប់ខ្លួនជនសង្ស័យមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

មតិយោបល់