ព័ត៌មានជាតិ

ជនសង្ស័យចំនួន២នាក់ ឆក់ទូរសព្ទម៉ាក IPhone 7Plus ពីអ្នកគ្រូបង្រៀនម្នាក់ ត្រូវអាវុធហត្ថឃាត់ខ្លួន

ភ្នំពេញ: ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងអាវុធហត្ថធ្វើការឃាត់ខ្លួនបាន ក្រោយពីបានធ្វើសកម្មភាពឆក់ទូរសព្ទដៃម៉ាក Iphone 7Plus ពីអ្នកគ្រូបង្រៀនម្នាក់ដែលកំពុងធ្វើដំណើរតាមដងផ្លូវ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៦និង៤៥នាទីព្រឹក ថ្ងៃទី២៧ ខែកញ្ញា​ ឆ្នាំ២០១៨ នៅចំណុចផ្លូវព្រះមុន្នីរ៉េត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យទី១ឈ្មោះ សាទ ចាន់ដារ៉ូ អាយុ២០ឆ្នាំ ស្នាក់នៅសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក , ទី២ឈ្មោះ ស៊ិន ​ស៊ីអិត អាយុ១៦ឆ្នាំ ស្នាក់នៅភូមិបាលី ឃុំជើងខ្នា ស្រុកកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ចំណែកជនរងគ្រោះមានឈ្មោះ ពេជ្រ ចាន់ណារី អាយុ៣២ឆ្នាំ មុខរបរគ្រូបង្រៀន​ ស្នាក់នៅក្នុងបុរីឡាយគង់ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅកាន់ទីបញ្ជារការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីឃុំខ្លួនបណ្តោះអាសន្ននិងកសាងសុំនុំរឿងចាត់ការតាមច្បាប់បន្តទៀត៕

មតិយោបល់