ព័ត៌មានជាតិ

ម្ចាស់ផ្ទះអុជធូកទុកចោល ទៅមើលទូរទស្សន៍នៅផ្ទះគេ មកវិញផ្ទះឆេះខ្ទេច

បាត់ដំបង: មានករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះមួយខ្នង អស់ទាំងស្រុង កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចក្រុមទី១ ភូមិបឹងស្នួល ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង។

ម្ចាស់ផ្ទះកើតហេតុខាងលើមានឈ្មោះ ទុយ ភី ភេទប្រុស អាយុ៦៥ឆ្នាំ និងប្រពន្ធឈ្មោះ សុខ ធី អាយុ៤១ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ ត្រូវបានអគ្គិភ័យឆាបឆេះផ្ទះ១ខ្នង ទំហំ៧ម៉ែត្រ គុណ៥ម៉ែត្រ (ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី) ខូចខាតទាំងស្រុង ,ឆេះអស់អង្ករ ៣ការុង ស្មើ១៥០គីឡូ និងប្រាក់ចំនួន ២០០០ដុល្លារ (ពីរពាន់ដុល្លារអាមេរិច) ប្រាក់ថៃ២០០០បាត ប្រាក់ខ្មែរ៣០០០០ម៉ឺនរៀល(បីម៉ឺនរៀល) និងសម្ភារ:ប្រើប្រាស់មួយចំនួនទៀត។

ចំណែកមូលហេតុ បណ្តាលមកពីម្ចាស់ផ្ទះអុជធូបចោល រួចទៅមើលទូរទស្សន៍នៅផ្ទះអ្នកដ៏ទៃ តែមិនពុំមានគ្រោះថ្នាក់ដល់មនុស្សទេ ម្យ៉ាងពុំមានការចេញរថយន្តពន្លត់អគ្គិភ័យនោះទេ ដោយសារផ្លូវឆ្ងាយមានចម្ងាយ៣០គីឡូម៉ែត្រពីស្ថានីយ៍៕

មតិយោបល់