ព័ត៌មានជាតិ

សមត្ថកិច្ចចុះត្រួតពិនិត្យទំនិញតាមផ្សារ រកឃើញប្រហិតសាច់ត្រី មានផ្ទុកនូវសារធាតុគីមីបូរ៉ាក់

កណ្តាល: យោងតាមផេក ផ្សព្វផ្សាយអប់រំក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ មន្ត្រីសាលាកាំកុងត្រួលខេត្តកណ្តាល ចុះត្រួតពិនិត្យទំនិញចម្រុះនៅលើទីផ្សារក្នុងដែនសមត្ថកិច្ច។

ក្នុងនោះក្រុមការងារបានធ្វើការត្រួតពិនិត្យទៅលើប្រហិតត្រីឆ្កោកចំនួន២គំរូរ រកសាធាតុបូរ៉ាក់ (Borax) គ្រឿងសមុទ្រចំនួន៨គំរូ រកសារធាតុគីមីហ្វលម៉ាលីន ជ្រក់ចំនួន៤គំរូរកសារធាតុគីមី សាលីស៊ីលីតអាសស៊ីត ស្ករត្នោតចំនួន៣គំរូ រកសាធាតុ សូដ្យូមហ៊ីដ្រូស៊ីហ្វីត ។

ជាលទ្ធផលសមត្ថកិច្ចបានរកឃើញសារធាតុគីមីបូរ៉ាក់នៅលើប្រហិតត្រីឆ្កោក បានដកហូតយកចំនួន៨គីឡូក្រាម យកទៅកម្ទេចចោល និងពិនិត្យគុណភាពទៅលើគុណភាពអាហារកំប៉ុង និងផលិតផលនៅលើទីផ្សារផ្សេងៗទៀតផងដែរ៕

មតិយោបល់