ព័ត៌មានជាតិ

ប៉ុនប៉ុងលួចកាច់.កម៉ូតូគេ មិនបានសម្រេច ត្រូវសមត្ថកិច្ចល្បាតឃើញ ក៏ចាប់វាយខ្នោះ

កំពង់ឆ្នាំង: កាលពីវេលាម៉ោង ៩ និង៤៥នាទីយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងអធិការដ្ឋាននរបាល ក្រុងកំពង់ឆ្នាំង បានចេញល្បាតពេលយប់ នៅតាមភូមិសាស្ត្រក្រុង និង កន្លែងស្មុគ្រស្មាញ។

ជាលទ្ធផល៖ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ទន ចិក ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិកំព្រង ឃុំផ្សារ ស្រុកបរិបូរណ៍ ពីបទប៉ុនប៉ងលួច មិនបានសម្រេច (លួចកាច់.កម៉ូតូ) នៅចំណុចភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅការិយាល័យនគរបាលព្រហ្មទណ្ឌខេត្ត ចាត់ការបន្តតាមនិតិវិធី៕

មតិយោបល់