ព័ត៌មានជាតិ

​ជិះមិនប្រកាន់ស្តាំ! ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង ស្លាប់ក្មេងស្រីម្នាក់និង២នាក់ទៀតរងរបួសធ្ងន់!

កំពង់ធំ: ថ្ងៃព្រហស្បតិ៍ ០៣រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៣រសៀល​ មានករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុកម៉ូតូ បើកបរក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲស្លាប់ស្រ្តីម្នាក់ និងរបួសធ្ងន់​៣នាក់(ប្រុសម្នាក់​) នៅលើកំណាត់ផ្លូវលំក្រាលកៅស៊ូ ភូមិពោធិ៍ពីរ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ម៉ូតូម៉ាកហុងដាC125 ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ1GM.4199 (បើកបរទិសដៅពីលិចទៅកើត) ដោយឈ្មោះ ភួង សុផាត ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិចតុលោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ(របួសធ្ងន់)​។ និងម៉ូតូម៉ាកហុងដាC125 ពណ៌ខ្មៅ ស្លាកលេខ កំពង់ចាម(បើកបរទិសដៅពីកើតទៅលិច) ដោយឈ្មោះ មឿង ស្រីណែត ភេទស្រី អាយុ១៤ឆ្នាំ នៅភូមិចតុលោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ​(របួសធ្ងន់) និងអ្នករួមដំណើរចំនួន​២​នាក់ ទី១​ឈ្មោះ ញឹម ស្រីធំ ភេទស្រី អាយុ១៥ឆ្នាំ នៅភូមិ ឃុំជាមួយអ្នកបើកបរម៉ូតូ(របួសធ្ងន់)​ និងទី២​ឈ្មោះ វីរ: កណ្ណិកា ភេទស្រី អាយុ១៤ឆ្នាំ នៅភូមិឃុំជាមួយអ្នកបើកបរម៉ូតូ(ស្លាប់នៅមន្ទីរពេទ្យ បង្អែកបារាយណ៍​សន្ទុក)​​។

មូលហេតុ ជាបឋមបង្កឡើងដោយអ្នកបើកបរម៉ូតូទាំង២គ្រឿងបើកបរមិនប្រកាន់ស្តាំ។
ចំពោះវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍៕

មតិយោបល់