ព័ត៌មានជាតិ

ចោរស្ទើរភ្លើង បែកគំនិតលួចកំព្យូទ័រគេបានសម្រេច ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន

ភ្នំពេញ: នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ៣៩៥ជ ផ្លូវបេតុង ក្រុមទី០៨ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានករណីជនសង្ស័យបានធ្វើសកម្មភាពលួចកំព្យូទ័ររបស់ប្រជាពលរដ្ឋបានសម្រេច។

ក្រោយពីទទួលបណ្តឹងជនរងគ្រោះរួចមក លោកអនុសេនីយ៍ឯក តូច គឹមសុង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវបានដឹកនាំកងកម្លាំងសមត្ថកិច្ច បើកការស្រាវជ្រាវកំណត់មុខសញ្ញាឈានដល់ការឃាត់ខ្លួនជនសង្ស័យបានម្នាក់ នៅចំណុចផ្ទះជួល ផ្លូវបេតុង ក្រុម១០ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ខន វ៉ាហុង ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ក្រុម១០ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។

ជនរងគ្រោះឈ្មោះ សុខ ធារ៉ា ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅកន្លែងកើតហេតុ មុខរបររត់កង់បី សម្ភារ:ដកហូតមានឫស្សីកែច្នៃសម្រាប់ធ្វើសកម្មភាពទាញយកសម្ភារ:ចំនួន១ដើមឈើ នីវ០១ដើមនិងកុំព្យូទ័រយួរដៃ២គ្រឿងម៉ាក ASUS ពណ៌ស១គ្រឿង និងពណ៌ខ្មៅ១គ្រឿង ចំពោះមុខផ្នែកជំនាញខណ្ឌ ប៉ុស្តិ៍ កំពុងសាកសួរយកចម្លើយ និងបន្តស្រាវជ្រាវរកបក្ខពួកដែលនៅសល់បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតិវិធី៕

មតិយោបល់