ព័ត៌មានជាតិ

ចំក្រយ៉ៅប្តីស៊យ! ស្ត្រីម្នាក់យកប្តីទី៣ ប៉ះចំប្តីខាងវាយដំរាល់ថ្ងៃរហូតស្លាប់នៅលើផ្ទះ ត្រូវប៉ូលិសឃាត់ខ្លួនបាន

បន្ទាយមានជ័យ: ជនសង្ស័យម្នាក់ ជាប្តីទី៣របស់ស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន កាលពីយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ក្រោយពីបានធ្វើសកម្មភាពប្រើហិង្សាវាយប្រពន្ធរហូតស្លាប់យ៉ាងអាណោចអាធ័ម កាលពីព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងភូមិត្រសេកជ្រុំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

សពជនរងគ្រោះមានឈ្មោះ ឃ្លក ថាញ់ អាយុ៤៣ឆ្នាំ ត្រូវប្តីឈ្មោះ ទុង ថា អាយុ៤៧ឆ្នាំ វាយរហូតស្លាប់។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ។ចំណែកជនសង្ស័យសមត្ថកិច្ចកំពុងកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត៕

មតិយោបល់