ព័ត៌មានជាតិ

ម្ចាស់ផ្ទះរវល់ទៅបុណ្យនៅភ្នំពេញ ត្រឡប់មកវិញចោរគាស់ផ្ទះលួចទ្រព្យសម្បត្តិអស់!

បាត់ដំបង: មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណ:ដែលម្ចាស់ផ្ទះមិននៅ រវល់ទៅបុណ្យនៅភ្នំពេញ ស្រាប់តែផ្ទះត្រូវជនសង្ស័យធ្វើសកម្មភាពគាស់ទម្លុះទម្លាយចូលលួចទ្រព្យសម្បត្តិ។

ករណីនេះកើតឡើងនៅម៉ោង៩និង៥០នាទី ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុច​ភូមិ​ច្រាប​វាល​ ឃុំ​អន្លង់​វិល​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​។

ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ​ លឹ​ម​ ​ម៉េ​ង​គារ​ ភេទ​ប្រុស​ អាយុ​៦០​ឆ្នាំ​។ ពេលនេះសមត្ថកិច្ចកំពុង​ធ្វើការ​ស្រាវជ្រាវ​រក​ជនសង្ស័យ​ដើម្បីឃាត់ខ្លួនមកទទួលទោសតាមផ្លូវច្បាប់៕

មតិយោបល់