ព័ត៌មានជាតិ

ទីតាំងកែច្នៃរថយន្តកាត់ត គ្មានច្បាប់អនុញ្ញាតមួយកន្លែងនៅក្រុងតាខ្មៅ​​ ត្រូវសមត្ថកិច្ចចុះបង្ក្រាប

កណ្ដាល: កាលពីវេលាម៉ោង ៨និង៣០នាទីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច បានសហការជាមួយកម្លាំងសាខាគយ និងរដ្ឋាករខេត្តកណ្ដាល លោកអធិការនគរបាលក្រុងតាខ្មៅ ប៉ុស្ថិ៍គរបាលរដ្ឋបាលដើមមៀន និងអាជ្ញាធរមូលដ្ឋាន សម្របសម្រួលនីតិវិធីដោយលោក ហេង ផេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល បានចុះមកដល់ទីតាំង
កែច្នៃរថយន្ត(កាត់ត) គ្មានច្បាប់អនុញ្ញាត នៅចំណុចដីឡូតិចម្ការស្វាយ ផ្លូវលំ​ភូមិ ព្រែកតាពៅសង្កាត់ដើមមៀន ក្រុងតាខ្មៅ​​ ខេត្តកណ្ដាល។

ម្ចាស់ទីតាំងខាងលើឈ្មោះ ​ហូ​​ ច្រុង ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ​ ខេត្តកណ្ដាល មុខរបរ ទិញលក់រថយន្ត។

វត្ថុតាងដកហូតបានរួមាន៖
១-រថយន្តlexus Rx350 ឆ្នាំ2008ពណ៌ប្រផះ
២-រថយន្តlexus RX350ឆ្នាំ2006 ពណ៌ស
៣-រថយន្តlexus Rx350 ឆ្នាំ2015ពណ៌ខ្មៅ
៤-រថយន្តToyotaprius ឆ្នាំ2010 ពណ៌ទឹកប្រាក់
៥-រថយន្តToyota prius ឆ្នាំ2006ពណ៌ស
៦-រថយន្តToyotacamyឆ្នាំ2004 ពណ៌ស
៧-រថយន្តtoyota camry hybrid ឆ្នាំ2013ពណ៌ទឹកប្រាក់។
៨-រថយន្តtoyotacamry hybrid ឆ្នាំ2007ពណ៌ទឹកមាស
៩-រថយន្តtoyota hybrid ឆ្នាំ2005 ពណ៌ទឹកប្រាក់។

ចំពោះវត្ថុតាងខាងលើ កំពុងរង់ចាំការសម្រច របស់លោកព្រះរាជអាជ្ញាតាមនិតិវិធីច្បាប់៕

មតិយោបល់