ព័ត៌មានជាតិ

ហៅម៉ូតូកង់បីឥណ្ឌាជិះទៅផឹកស៊ី នៅខារ៉ាអូខេមួយកន្លែង រួចឲ្យម្ចាស់ម៉ូតូរង់ចាំចេញមកវិញ តែមិនឲ្យលុយ ក៏ផ្ទុះហិង្សា ផ្អើលសមត្ថកិច្ចទាំងយប់

ភ្នំពេញ: បុរសបីនាក់ បានហៅម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ឲ្យដឹកពួកគេទៅផឹងស៊ីនៅខារ៉ាអូខេមួយន្លែង ពេលទៅដល់បានប្រាប់ម្ចាស់ម៉ូតូកង់បីឲ្យរង់ចាំនៅខាងក្រៅ លុះផឹកស៊ីចប់ចេញមកវិញ ម្ចាស់ម៉ូតូកង់បីសូមលុយថ្លៃ ដឹកបែរជាមិនឲ្យ រួចវាយម្ចាស់ម៉ូតូកង់បីមួយដៃ បង្កការភ្ញាក់ផ្អើល ត្រូវសមត្ថកិច្ចឃាត់ខ្លួន។

ហេតុកាតណ៍នេះ កើតឡើងកាលពីវេលាម៉ោង១ និង២០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខខារ៉ាអូខេ (យីហោ ម៉ូន) តាមបណ្តោយផ្លូវ២០០៤ ក្នុងសង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ។

តាមសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា បុរសម្នាក់ ដែលបានប្រើអំពើហិង្សា ទៅលើម្ចាស់ម៉ូតូកង់បី មានឈ្មោះ ហេង ចិត្ត ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករ ស្នាក់សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ទើបនិងមកពីកំពង់សោម ដើម្បីបបួសមិត្តភក្តិផឹកស៊ី ចំណែកបក្ខពួកពីនាក់ទៀត មិនស្គាល់អត្តសញ្ញាណនោះទេ ត្រូវបានម្ចាស់ខារ៉ាអូខេឃាត់ខ្លួន ព្រោះបង់ប្រាក់ថ្លៃផឹកស៊ីអស់ស្រាចំនួនបីកេះ គិតជា លុយអស់ចំនួន២៤០ដុល្លារ ។

ចំណែកជនរងគ្រោះ ត្រូវជាម្ចាស់ម៉ូតូកង់បីមានឈ្មោះ ខឿន ប៊ុណ្ណា ភេទប្រុសអាយុ២៩ឆ្នាំ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅសង្កាត់កំបូ ខណ្ឌពោធិ៍សែនជ័យ។

តាមសម្តីជនរងគ្រោះ បានឲ្យដឹងមុនកើតហេតុ រូបគាត់បានបើកម៉ូតូកង់បីមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ កណ្តាល1X-6208 ធ្វើដំណើរនៅលើដងផ្លូវ លុះបើកមកដល់មូលដ្ឋានកងទ័ពអាកាស តាមបណ្តោយផ្លូវសហព័ទ្ធរុស្សី ស្រាប់តែមានបុរសពីរនាក់ បានហៅរូបគាត់ដឹកជូនទៅម្តុំអូដឹម រួចបន្តដំណើរមកទំនប់កប់ស្រូវ ដោយមិនបានឈប់ និងឲ្យលុយនោះទេ ហើយបានឲ្យរូបគាត់ដឹកបន្តដំណើរ មកចូលខារ៉ាអូខេនៅចំណុចកើតហេតុ រួចឲ្យរូបគាត់រង់ចាំ ហើយពួកគាត់បាននាំគ្នាចូលទៅផឹកស៊ីបាត់អស់រយ:ពេលពីរម៉ោង លុះចេញមកវិញ គាត់ឃើញបុរសម្នាក់ជាជនដៃដល់ ក៏សុំលុយថ្លៃកង់បីក្នុងតម្លៃ៣៩០០០រៀល តែជនដៃដល់រូបនោះ មិនបានឲ្យលុយនោះទេ ថែមទាំងបានវាយរូបគាត់មួយដៃ បណ្តាលឲ្យបែកចុងចិញ្ចើមខាងស្តាំ និងបង្កឲ្យមានការផ្អើលដល់ ល់ប្រជាពលរដ្ឋ រួមទាំងសមត្ថកិច្ច ចុះទៅអន្តរាគមន៍ និងឃាត់ខ្លួនភ្លាមៗម្នាក់ ។

ក្រោយកើតហេតុសមត្ថកិច្ច បាននាំខ្លួនភាគីបង្ក និងភាគីរងគ្រោះ មកសួរនាំនៅប៉ុស្តិ៍នគរបាលសង្កាត់កាកាប១ ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕

មតិយោបល់