ព័ត៌មានជាតិ

ព្រលឹងចុងសក់ លុចស៊ីសមួយគ្រឿងផ្ទុះឆេះ បណ្ដាលឲ្យជនជាតិចិន ៥នាក់រងរបួស

ពោធិ៏សាត់: ករណីគ្រោះថ្នាក់ឆេះរថយន្តមួយ បណ្ដាលឲ្យរងរបួសមនុស្ស ៥នាក់ កាលីវេលា១២​ និង៤០នាទី​យប់ឈានចូលថ្ងៃទី២៩​ ខែកញ្ញា​ ឆ្នាំ២០១៨​ លើស្ពានធ្លាម្អម​ កំណាត់ផ្លូវជាតិលេខ៥​ ចន្លោះគីឡូម៉ែត្រលេខ ១៧០​-១៧១​ ស្ថិតនៅភូមិត្រាំ​ ឃុំត្នោត​ជុំ​ ស្រុកក្រគរ​ ខេត្តពោធិ៍សាត់​។

រយថយន្ត​ដែលឆេះម៉ាក​ LEXUS RX300 ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ2AB-4180​ ធ្វើដំណើរពីបាត់ដំបង​ ឆ្ពោះទៅភ្នំពេញ​ បើកបរដោយជនជាតិចិន​ មានគ្នាចំនួន​ ៥នាក់​ ។

ករណីនេះ បណ្តាលឲ្យឆេះរថយន្តមួយគ្រឿងទាំងស្រុង និងរបួសធ្ងន់ប្រុស ០២នាក់​ ​ ខណ:ប្រុសចំនួន ០៣នាក់ទៀត​ ​រងបួសស្រាល។

បច្ចុប្បន្នជនរងគ្រោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់​។ រីឯរថយន្តដែលឆេះនោះ​ កម្លាំងនគរបាលស្រុក​ និងប៉ុស្តិ៍បានអូសដាក់ទុកនៅ​ពីខាងមុខប៉ុស្តិ៍នគរបាលត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៏សាត់។

បញ្ជាក់​៖​ ជនជាតិ​ចិន​ ពុំត្រូវបានស្គាល់អត្តសញ្ញាណនោះទេ​ ព្រោះពួកគាត់ចេះតែភាសារចិន​ មិនចេះអង់គ្លេសទេ​ ទើបកម្លាំងយើងសាក់សួរព័ត៌មានមិនបាន​ ។

ហេតុការណ៍នេះ បានប្រើប្រាស់កម្លាំងអន្តរាគមន៍ស្រុកចំនួន៦ នាក់​ កម្លាំងប៉ុស្តិ៍​ ៤នាក់​ រថយន្តពន្លត់អគ្គិភ័យ​ចំនួន​ ១គ្រឿង ស្មើនិង៥០០០ លីត្រ អាចគ្រប់គ្រងស្ថានការណ៍បាន នៅវេលាម៉ោង១ និង៣០០នាទី យប់ថ្ងៃដដែល៕

មតិយោបល់