ព័ត៌មានជាតិ

រន្ធត់ណាស់! បុរសម្នាក់ ចូលទៅហាមក្មេងកុំឲ្យវ៉ៃគ្នាក្នុងវង់រាំ ក៏ត្រូវជនសង្ស័យទាញកាំបិតចាក់ស្លាប់..

ស្ទឹងត្រែង: កាលពីវេលាម៉ោង ៩ និង៣០នាទីយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ករណីឃាតកម្ម កើតទ្បើងបណ្ដាលឲ្យស្លាប់បុសរម្នាក់ នៅភូមិកាំងចាម ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ជនរងគ្រោះឈ្មោះ អឿន ភឿន ភេទប្រុស អាយុ៣៧ឆ្នាំ ចំណែកជនសង្ស័យឈ្មោះ សាន់ ធី ភេទប្រុស អាយុ២៣ឆ្នាំ ទាំងពីរនាក់មានទីលំនៅភូមិឃុំកើតហេតុ។

តាមសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានចូលក្នុងវង់រាំ ដើម្បីហាមក្មេងកុំឲ្យវ៉ៃគ្នា ស្រាប់តែជនសង្ស័យទាញកាំបិតពីខ្លួន មកចាក់លើជនរងគ្រោះតែម្ដង បណ្ដាលឲ្យស្លាប់ រួចជនសង្ស័យបានរត់ចេញមកក្រៅខ្លោងទ្វារវត្តខាងក្រោម តែត្រូវបានប្រជាការពារចាប់បាន៕

មតិយោបល់