ព័ត៌មានជាតិ

​ជិះម៉ូតូគេចរថយន្ត ធ្លាក់ស្នាមភ្លោះ ដួលបោកក្បាលធ្លាយខួរស្លាប់នៅនឹងកន្លែង!

កំពង់ឆ្នាំង: កាលពីវេលាម៉ោង២និង៥០នាទីរសៀល ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយមានបុរសម្នាក់ជិះម៉ូតូគេចរថយន្ត បណ្តាលឲ្យធ្លាក់ស្នាមភ្លោះផ្លូវដួលបោកក្បាលធ្លាយខួរស្លាប់នៅនឹងកន្លែង ស្ថិតនៅលើផ្លូវជាតិលេខ៥ ភូមិខ្វិត ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

​ជន​រង​គ្រោះ​​​មានឈ្មោះ តុ​ប សំ​អៀរ ភេទប្រុស អាយុ៥៧​ឆ្នាំ ​នៅ​ភូមិ​ស្រះ​កែវ ឃុំ​មេលំ ស្រុក​បរិបូណ៌។ ​ជនរងគ្រោះជិះម៉ូតូ​ម៉ាក ​ហុងដា សេ​១២៥ ស៊េរី​ឆ្នាំ​២០១៨​ ពាក់ស្លា​ក​លេខ ភ្នំពេញ​1HD-0457។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើកោសល្យវិច័យនិងនាំយកម៉ូតូ​រក្សាទុកនៅនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​រង់ចាំ​ការ​ដោះស្រាយ​ប្រសិនបើ​មានការ​ប្តឹងផ្តល់​គ្នា​។ ចំណែក​សាកសព​​​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

មតិយោបល់