ព័ត៌មានជាតិ

រថយន្តបុកម៉ូតូ បណ្តាលឲ្យក្មេងស្រី២នាក់ រងរបួសធ្ងន់!

កណ្តាល: កាលពីវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យរងរបួសធ្ងន់ស្រី​​២នាក់ នៅ​កែងហាងលក់ខោអាវ យីហោ​ ម៉ាយ ស័្ករ​លើផ្លូវលេខ២១០ កែងផ្លូវលេខ១០៨ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

​រថយន្ត​ម៉ាកTOYOTA CAMRY (បាឡែន​) ពាក់ស្លាកលេខ កណ្តាល2A.8392 អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណ​រត់បាត់ បើកបរក្នុង​ទិសដៅ​ពីកើតទៅលិចក៏បានបុកជាមួយម៉ូតូមួយគ្រឿងម៉ាកHONDA TODAY ពណ៌​ក្រហម ពាក់ស្លាកលេខ កណ្តាល​1V-8788 បើកបរក្នុងទិសដៅពីត្បូងមកជើង អ្នកបើកបរម៉ូតូឈ្មោះ ភា ស្រីនៀត​ ភេទ​ស្រី អាយុ​​១៥​ឆ្នាំ​ នៅភូមិក្រពើហា សង្កាត់​ព្រែកឬស្សី ក្រុងតាខ្មៅ(រងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកជ័យជម្នះដើម្បី​សង្គ្រោះ​)។និង​អ្នករួមដំណើរជាមួយម្នាក់ឈ្មោះ​ ហាក់​ សុវណ្ណា​ ភេទស្រី អាយុ​​១៤​ឆ្នាំ​ នៅភូមិតាខ្មៅ សង្កាត់​តាខ្មៅ​ ក្រុង​តាខ្មៅ​ (រងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកជ័យជម្នះដើម្បី​សង្គ្រោះ​)។ ​

មូលហេតុមកពី អ្នកបើកបរ​រថយន្ត​បើកបរក្នុងល្បឿនលឿន ចំណែកអ្នកបើកបរម៉ូតូបើកខ្វះការប្រុងប្រយ័ត្ន៕

មតិយោបល់