Post News Media ព័ត៌មានជាតិ ស្ត្រីវ័យចំណា...

ស្ត្រីវ័យចំណាស់ម្នាក់ តូចចិត្តនឹងជំងឺប្រចាំកាយ ចងកសម្លាប់ខ្លួន…

កណ្តាល: ស្ត្រីម្នាក់មានជំងឺប្រចាំកាយ បានចងកសម្លាប់ខ្លួនស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៤និង៣០នាទី ល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិតាគាត់កើត ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជេត យូរ ភេទស្រី អាយុ៦៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុ (ស្លាប់) ដោយមានកូនចំនួន៥ នាក់។

មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ជេត យូរ មានជំងឺប្រចាំកាយ ឈឺក្រពះ ពោះរៀន រ៉ាំរ៉ៃព្យាបាលមិនជារហូតដល់សព្វថ្ងៃនេះ។ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ជនរងគ្រោះ បានយកក្រម៉ាប៉ុនប៉ងចងកសម្លាប់ខ្លួននៅរោងមុខផ្ទះ តែកូនស្រីឈ្មោះ ឌី ខូវ ជួយទាន់។ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៤ល្ងាច ជនរងគ្រោះដេកនៅក្រោមផ្ទះកូនស្រីឈ្មោះ ឌី មុំ ដែលនៅចំហៀងខាងជើងផ្ទះជនរងគ្រោះ ពេលដេកនោះជនរងគ្រោះនិយាយថា មិនស្រួលខ្លួនចេះតែក្តៅរងារ ចំណែកឈ្មោះ ឌី ខូវ បានទៅទិញអីវ៉ាន់នៅផ្សារ។ ដល់វេលាម៉ោង៤និង៣០នាទីល្ងាច ឈ្មោះ ឡាន់ យឿន ត្រូវជាក្មួយជនរងគ្រោះ បានមកលេងជនរងគ្រោះ ឃើញជនរងគ្រោះចង់កនឹងក្រម៉ាពណ៌ស ក្រហម ជាប់នឹងផ្ទោងរោងកម្ពស់ ១,៧០ ម៉ែត្រ ពីរនាបនៅមុខផ្ទះ ឃើញដូចនោះឈ្មោះ ឡាន់ យឿន បានស្រែកឆោឡោហៅកូនៗជនរងគ្រោះឲ្យជួយ តែជនរងគ្រោះបានស្លាប់បាត់បងជីវិតបាត់ទៅហើយ និងបានរាយការណ៍ជូនសមត្ថកិច្ចនគរបាលរដ្ឋបាលប៉ុស្តិ៍ជ័យធំ ក្រោយមកកម្លាំងផ្នែកពិនិត្យហេតុ សហការជាមួយកម្លាំងប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ មេភូមិ និងគ្រូពេទ្យ ធ្វើការពិនិត្យសាកសពដោយហ្មត់ចត់ សាកសពមានស្នាមជាំនៅបំពង់កផ្នែកខាងមុខ១កន្លែង ក្រៅពីនេះពុំមានស្លាកស្នាមអ្វីឡើយ។

ក្រោយពីធ្វើកោសល្យវិច័យចប់ សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

Loading...