ព័ត៌មានជាតិ

​ខឹងគេប្រាប់ថាសង្សារខ្លួនម្តងនៅកន្លែងនេះ ម្តងនៅកន្លែងនោះ ថាលាក់សង្សារខ្លួនយកសាំងដុតផ្ទះគេហើយគេចខ្លួន!

ភ្នំពេញ: ជនសង្ស័យម្នាក់យកសាំងដុតផ្ទះជនរងគ្រោះដោយចោទថាកូនស្រីជនរងគ្រោះលាក់សង្សារខ្លួនម្តងថានៅកន្លែងនេះម្តងថានៅកន្លែងនោះដុតរួចគេចខ្លួនបានមួយរយ:ជនរងគ្រោះឃើញចាប់ប្រគល់ឲ្យសមត្ថកិច្ច។
ហេតុការណ៍ជនរងគ្រោះចាប់ជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចនេះបានកើតឡើងកាលពីវេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ចំណុចផ្ទះជួល ផ្លូវលំ ក្រុម១០ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យខាងលើខឹងដោយចោទថាកូនស្រីរបស់ជនរងគ្រោះថាបានលាក់សង្សាររបស់ខ្លួនឈ្មោះ ស្រី អូន អាយុប្រមាណជាង២០ឆ្នាំ ដោយខ្លួនមិនដឹងពីលំនៅនិងការងារនាងឡើយ ហើយនៅមុនពេលកើតហេតុជនសង្ស័យខឹងកូនស្រីជនរងគ្រោះនិយាយមិនពិតនៅពេលគេខលទូរស័ព្ទទៅកូនស្រីជនរងគ្រោះសួនាំអំពីសង្សារខ្លួនដោយម្តងនាងឆ្លើយថានៅកន្លែងនេះម្តងនាងឆ្លើយថានៅកន្លែងនោះ ទើបជនសង្ស័យខឹងយកដបសាំងទៅដុតផ្ទះជនរងគ្រោះហើយគេចខ្លួនបាត់។

យោងតាមសមត្ថកិច្ចឲ្យដឹងថាមានករណីធ្វើឲ្យខូចខាតដោយចេតនា(យកសាំងដុតផ្ទះ) កាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ នៅផ្ទះគ្មានលេខ ផ្លូវលំ ក្រុម១៤ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ មានករណីឆេះផ្ទះកើតឡើង បានបង្កឡើងដោយជនសង្ស័យ​ឈ្មោះ នឿន គង្គា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរគ្មាន ស្នាក់នៅមិនពិតប្រាកដ(គ្មានសារធាតុញៀន)។

ជនរងគ្រោះឈ្មោះ អ៊ុន គ្រួច ភេទស្រី អាយុ៥០ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះកើតហេតុខាងលើ។

ដំណើររឿងនៅថ្ងៃ ខែ ឆ្នាំខាងលើមានអគ្គិភ័យមួយកើតឡើងនៅចំមាត់ទ្វារផ្ទះជនរងគ្រោះខាងលើ បន្ទាប់មកម្ចាស់ផ្ទះនិងប្រជាពលរដ្ធបាននាំគ្នាពន្លត់ភ្លើងនោះវិញ។ក្រោយមកជនរងគ្រោះបានឆែកកាំមេរ៉ាសុវត្ថិភាពបានស្គាល់មុខជនសង្ស័យដែលធ្វើសកម្មភាពដុតផ្ទះរបស់គាត់។
លុះដល់ថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០១៨ម៉ោង១១”០០នាទីជនរងគ្រោះបានឃាត់ជនសង្ស័យ​​​នៅ​ផ្ទះជួលគ្មានលេខ ផ្លូវលំ ក្រុម១០ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ មកប្រគល់ជូនសម្ថកិច្ចយើង។

សម្ភារ:ដកហូតរួមមាន៖ ដបទឹកសុទ្ធដែលជនសង្យ័យច្រកសាំងចំនួន១និងកំតិចកាដុងជរ័ដែលជនសង្ស័យច្រកសាំងមួយចំនួន។

ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើនិងវត្ថតាងត្រូវបានបញ្ជូនទៅអធិការដ្ថានបានកសាងសំណុំរឿងបញ្ជូនតាមនិតិវិធី៕

មតិយោបល់