ព័ត៌មានជាតិ

​បង្ក្រាប​ករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ដកហូតដាវសាំម៉ូរ៉ៃ២ដើម!

ភ្នំពេញ: ជនសង្ស័យម្នាក់ត្រូវបាននគរបាលខណ្ឌឬស្សីកែវ សហការជាមួយប៉ុស្តិ៍ឃាត់ខ្លួនករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាតរួមទាំងវត្ថុតាងដៅសាំម៉ូរ៉ៃ២ដើម។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ នៅ​ផ្ទះជួលគ្មានលេខ ផ្លូវបេតុង ក្រុម១០ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ​។

នគរបាលឲ្យដឹងថា កម្លាំងល្បាតខណ្ឌនិងប៉ុស្តិ៍បានធ្វើការត្រួតពិនិត្យលើជនសង្ស័យម្នាក់ ដែលបានកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត(ដាវសាំរ៉ៃ២ដើម)។

ជនសង្ស័យឈ្មោះ លឹម សុផល ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ក្រុម១០ ភូមិសាមគ្គីសង្កាត់ឬស្សីកែវ(មានសារធាតុញៀន)។
សម្ភារ:ដកហូតមាន ដាវសាំម៉ូរ៉ៃ២ដើម។

ក្រោយឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនទៅអធិការដ្ឋាននបាលខណ្ឌឬស្សីកែវកសាងសំណុំរឿបញ្ជូនតាមនិតិវិធី៕

មតិយោបល់