ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើងម្នាក់ករណីប្រើដាវសាំម៉ូរ៉ៃ និងគាស់បង្អួចផ្ទះប៉ុនប៉ងលួចទ្រព្យសម្បត្តិ

ភ្នំពេញ: សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនក្មេងទំនើងម្នាក់ករណីប្រើដាវសាំម៉ូរ៉ៃ និងគាស់បង្អួចផ្ទះប៉ុនប៉ងលួចទ្រព្យសម្បត្តិ នៅផ្ទះលេខ២៧១ ភូមិជ្រោយ បាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ កាលពីវេលាម៉ោង១២និង៥នាទីយប់ ឈានចូលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨។

សមត្ថកិច្ចបានឲ្យដឹងថា ជនងគ្រោះឈ្មោះឡៅ សារឿន ភេទ ប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះកើតហេតុ។

ចំណែកក្មេងទំនើងឈ្មោះ ទេព សុវណ្ណារ៉ា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

មុនពេលកើតហេតុ ជនរងគ្រោះចាក់សោទ្វារផ្ទះ (ចំណុចកើតហេតុ) រួចក៏សម្រាកនៅក្នុងផ្ទះ រហូតដល់ម៉ោង១២និង០៥នាទី ឈានចូលថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១៨ ស្រាប់តែក្មេងទំនើងដើរមកដល់យកដាវគាស់បង្អួចកញ្ចក់ផ្ទះជនរងគ្រោះរកលួចទ្រព្យសម្បត្តិ ពេលនោះក៏មានអ្នកជិតខាងមកពីធ្វើការឃើញក៏ស្រែក ចោរៗ ជនរងគ្រោះក៏ភ្ញាក់ដឹងខ្លួន នាំគ្នាឃាត់ខ្លួនក្មេងទំនើង រួមនឹងវត្ថុតាងដាវ១ដើម ប្រគល់ឲ្យសមត្ថកិច្ច ចាត់ការតាមច្បាប់តែម្តង៕

មតិយោបល់