ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ ឆក់កាបូបជនជាតិចិនបានសម្រេច តែរត់មិនរួចជាប់ខ្នោះរបស់សមត្ថកិច្ច

ព្រះសីហនុ: នៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨នៅចំណុចកែងភ្លើងស្តុបអូរ១ ស្ថិតនៅភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ មានករណី អំពើលួចមានស្ថានទម្ងន់ទោស ( ឆក់កាបូបជនជាតិចិន ) មួយកើតឡើង បង្កឡើងដោយជនសង្ស័យ២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ១គ្រឿង មិនស្គាល់ម៉ាក ពណ៌ខ្មៅ បានធ្វើសកម្មភាព ឆក់កាបូបរបស់ជនជាតិចិន ដែលកំពុងដើរឆ្លងផ្លូវ រួចជិះរត់គេចខ្លួន។ ភ្លាមនោះកម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ សហការណ៍ជាមួយកម្លាំងនគរបាលក្រុង កម្លាំងប៉ុស្តិ៍នគរបាលសង្កាត់២ កម្លាំងប៉ុស្តិ៍នគរបាលសង្កាត់១ បានដេញប្រផាត់ ចាប់ប្រភីង ស្ទាក់ចាប់បានជនសង្ស័យនៅមុខរោងចក្រស្រាបៀអង្គរ។

ក្នុងនោះដែរសម្ភារ:បាត់បង់រួមមាន៖ កាបូបស្ពាយចំហៀង ០១ ពណ៌ទឹកប្រាក់ , ទូរសព្ទដៃ ០១គ្រឿង ម៉ាក VIVO ពណ៌ខ្មៅ និងកូនសោ០១ ។

ចំណែកជនសង្ស័យទី១-ឈ្មោះ ចាប បញ្ញា ហៅ ញា ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ និងទី២-ឈ្មោះ ញេប រ៉ាវ័ន្ត ហៅ ពុយ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ ជាងម៉ូតូ មានទីលំនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។

ចំណែកវត្ថុតាងចាប់យកបាន រួមមាន៖ កាបូបស្ពាយចំហៀង ០១ ពណ៌ទឹកប្រាក់ ( ផលនៃអំពើទុច្ចរិត ) , ទូរសព្ទដៃ ០១គ្រឿង ម៉ាក VIVO ពណ៌ខ្មៅ ( ផលនៃអំពើទុច្ចរិត ),កូនសោ០១ ( ផលនៃអំពើទុច្ចរិត ) ម៉ូតូ ០១គ្រឿង ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ស្លាកលេខ ព្រះសីហនុ 1D-1519( មធ្យោបាយធ្វើសកម្មភាព )។

បច្ចុប្បន្នចំពោះជនសង្ស័យខាងលើ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុចាត់ការតាមច្បាប់បន្តទៀត៕

មតិយោបល់