ព័ត៌មានជាតិ

ចុមឡើងសាហាវ! រថយន្តហាយឡែនឌ័ររបស់មន្ត្រីនគរបាល ពន្លះម៉ូតូ២គ្រឿង របួសធ្ងន់៣នាក់ ក្រឡាប់ផ្ងារជើង!

កំពត: កាលពីវេលាម៉ោង៣និង ០៩នាទី រសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តម៉ាកហាយឡែនឌ័រ បានបុកម៉ូតូចំនួន២គ្រឿង បណ្តាលឲ្យមនុស្សចំនួន៣នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ ។ ចំណែករថយន្តវិញក្រឡាប់ផ្ងារជើងនៅចំណុចភូមិវត្តពោធិ៍ ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត លើផ្លូវជាតិលេខ៣ ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះកើតឡើង រវាងរថយន្ត និងម៉ូតូ២គ្រឿង ដែលមានទិសដៅផ្ទុយគ្នា។ ក្នុងនោះម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៥ ពាក់ស្លាកលេខ កំពត 1I-4784 បើកបរដោយឈ្មោះ វ៉ិត វង់ ភេទប្រុស​អាយុ៥៧ឆ្នាំ ស្នាក់នៅភូមិទឹកក្រហម ឃុំកណ្ដោល ស្រុកទឹកឈូ ខេត្តកំពត របួសធ្ងន់ និងអ្នករួមដំណើម្នាក់ទៀតឈ្មោះ វ៉ិត វីត ភេទប្រុស អាយុ១៨ឆ្នាំ ជាកូន ។ ចំណែកម៉ូតូទី២ម៉ាក សេ១២៥ ពណ៌ខ្មៅ ស៊េរី០១៨ គ្មានស្លាកលេខ បើកបរដោយឈ្មោះវ៉ិត វីន ភេទប្រុស អាយុ២១ឆ្នាំ របួសធ្ងន់ និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ វ៉ិត វិន ភេទប្រុស អាយុ១៩ឆ្នាំ របួសធ្ងន់។ អ្នកទាំងអស់រស់នៅភូមិឃុំជាមួយគ្នា ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកំពត ខណ:ដែលបើកបរម៉ូតូទាំង២គ្រឿង ពីលិចទៅកើត ហើយត្រូវរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AD-3862 បើកបរពីកើតទៅលិច បុកពេញទំហឹង ផ្លោងក្រឡាប់ផ្ងារជើងតែម្តង៕

មតិយោបល់