ព័ត៌មានជាតិ

រថយន្តដឹកគ្រឿងឧបភោគ បរិភោគ រេចង្កូតធ្លាក់ស្រែ ជ្រុលទៅបុកផ្ទប់នឹងដើមខ្នុរបាក់អស់២ដើម

កំពង់ឆ្នាំង: រថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿង បើកលឿនរេចង្កូតធ្លាក់ចូលក្នុងស្រែ ទៅបុកដើមខ្នុរ បាក់អស់២ដើម បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង២៥នាទី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ផ្លូវជាតិលេខ៥ ក្នុងភូមិអូររំចេក ឃុំចក ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

ករណីនេះកើតឡើង ខណ:ដែលរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ដឹកទំនិញគ្រឿងឧបភោគ បរិភោគ បានរេចង្កួតធ្លាក់ចូលទៅក្នុងស្រែ ជ្រុលទៅបុកនឹងដើមខ្នុរ បណ្តាលឲ្យបាក់អស់២ដើមតែម្តង សំណាងល្អណាស់ គ្មានរណាម្នាក់រងរបួសនោះទេ៕

មតិយោបល់