ព័ត៌មានជាតិ

ទម្លុះពិដានបន្ទប់ជួល ចូលលួចលុយគេបានសម្រេច តែចុងក្រោយក៏ត្រូវសមត្ថកិច្ចវាយខ្នោះ

បាត់ដំបង: កាលពីវេលាម៉ោង ១២ ថ្ងៃត្រង់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ មានករណីឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពទម្លុះពិដានបន្ទប់ផ្ទះជួល ចូលលួចប្រាក់គេ នៅក្រុមទី១៦ ក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកម្រៀង ខេត្តបាត់ដំបង។

ជនរងគ្រោះ ឈ្មោះ ហេង ម៉ាច ភេទស្រី អាយុ ៣៨ឆ្នាំ ស្នាក់នៅភូមិកើតហេតុខាងលើ ត្រូវជនសង្ស័យលួចប្រាក់បាតអស់ប្រហែល ១០០,០០០ (មួយសែនបាត)។

ករណីនេះ សមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនិតីវិធី៕

មតិយោបល់