ព័ត៌មានជាតិ

ព័ត៌មានបឋម៖ រន្ធត់ណាស់ ស្លាប់២នាក់ របួសធ្ងន់៤នាក់ ក្នុងករណីរថយន្តធ្លាក់ប្រឡាយនៅខេត្តព្រះសីហនុ

ព្រះសីហនុ: តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា មុននេះបន្តិចមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តមួយគ្រឿង បានរេចង្កូតធ្លាក់ប្រឡាយ បណ្តាលឲ្យមនុស្ស២នាក់ស្លាប់យ៉ាងអាណោចអាធ័ម និង៤នាក់ទៀតរងរបួសធ្ងន់។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១និង១០នាទី ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៣ ភូមិតាអោង ឃុំសាមគ្គី ក្នុងខេត្តព្រះសីហនុ។

ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត៕

មតិយោបល់