Post News Media ព័ត៌មានជាតិ រថយន្តតាកូម៉ា...

រថយន្តតាកូម៉ា ពន្លះម៉ូតូសង់ ស្លាប់មនុស្ស២នាក់យ៉ាងរន្ធត់នៅស្រុកសូទ្រនិគម

សៀមរាប: កាលពីវេលាម៉ោង៦និង១០នាទីល្ងាច ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តម៉ាកតាកូម៉ា ពណ៌ទឹកប្រាក់ ពាក់​ស្លាក​លេខ បាត់ដំបង 2A-6960​ បានបុកជាមួយម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរី​ឆ្នាំ២០០៧ ពាក់​ស្លាក​លេខ 2H-3447 ដែលកំពុងជិះឌុបគ្នា២នាក់ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័មនៅ ភូមិស្រម៉ធំ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

សពជនរងគ្រោះដែលស្លាប់ទី១ឈ្មោះ ហាន ហាក់ ភេទប្រុស អាយុ៤៨ឆ្នាំ និងម្នាក់ទៀតឈ្មោះ ជន ជុំ ភេទស្រី អាយុ៥៣ឆ្នាំ។​ ចំណែកម្ចាស់រថយន្ត​បង្ក បានចុះរត់គេចខ្លួនបាត់ បន្សល់ទុករថយន្តចោលនៅកន្លែងកើតហេតុ ត្រូវបានសមត្ថកិច្ចវាស់វែង យករថយន្តនិងវត្ថុតាងទៅរក្សាទុករង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

Loading...