ព័ត៌មានជាតិ

First News៖ រថយន្តដឹកទឹកកករបស់ក្រុមហ៊ុនខ្លាឃ្មុំទឹកកក សង្ស័យដាច់ហ្វ្រាំង​បុករបងក្រសួងធនធានទឹក

ភ្នំពេញ: តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា ខណ:នេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តដឹកទឹកកករបស់ក្រុមហ៊ុនខ្លាឃ្មុំទឹកកកចំនួន១គ្រឿង សង្ស័យដាច់ហ្វ្រាំងបានបុករបងក្រសួងធនធានទឹក និងឧតុនិយម បណ្តាលឲ្យរងការខូចខាត។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ក្រោយកើតហេតុ ភាគីខាងរថយន្តដឹកទឹកកក កំពុងសម្របសម្រួលគ្នាជាមួយនឹងភាគីខាងក្រសួងធនធានទឹក ដើម្បីដោះស្រាយគ្នាបញ្ចប់រឿង។

ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត៕

មតិយោបល់