ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនម្នាក់ តាមការស្នើរសុំរបស់សមត្ថកិច្ចប្រទេសចិន

ភ្នំពេញ: នៅវេលាម៉ោង៥និង០៥នាទីល្ងាច ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ ការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយ លោកវរ:សេនីយ៍ទោ ជា ចិត្រា ជានាយការិយាល័យ បានចុះសហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងសមត្ថកិច្ចមូលដ្ឋាន ខណ្ឌជ្រោយចង្វារ មានការដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនិងលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី​បានចុះត្រួតពិនិត្យ និងឃាត់ខ្លួនជនជាតិចិនម្នាក់ ដែលសមត្ថកិច្ចប្រទេសចិនស្នើសុំចាប់ខ្លួន។

ការឃាត់ខ្លួននេះ ស្ថិតនៅក្បែរគល់ស្ពានជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ជាលទ្ធផលពិនិត្យឃើញ៖ ជនជាតិចិនម្នាក់ឈ្មោះ​ SUO KANG​ ភេទប្រុស​ អាយុ២៦ឆ្នាំ កាន់លិខិតឆ្លងដែនលេខ EB3908325 ដែលសមត្ថកិច្ចចិនស្នើសុំចាប់ខ្លួន ត្រូវបានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់៕

មតិយោបល់