ព័ត៌មានជាតិ

បុរសម្នាក់ញៀនស្រាពេក តូចចិត្តនឹងប្រពន្ធលែងចោល សម្រេចចិត្តចង.កបញ្ចប់ជីវិត

កំពង់ធំ: មានការភ្ញាក់ផ្អើលមួយបានកើតឡើង​ខណ:ដែលប្រទះឃើញសពបុរសម្នាក់បានស្លាប់ ដោយសារការធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯង ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៧និង១០នាទីព្រឹក ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ នៅចំណុចបុស​តា​សោម ឃុំ​រុងរឿង ស្រុក​ស្ទោង ខេត្តកំពង់ធំ។

សពមាន​ឈ្មោះ នី ឌុល ភេទ​ប្រុស អាយុ៤៥ឆ្នាំ ជា​មនុ​ស្សញៀ​ន​ស្រា​ហើយ​ខូចចិត្ត​ប្រពន្ធ​លែង​ចោល ទើបចងកសម្លាប់ខ្លួនឯងបែបនេះ។

បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់