ព័ត៌មានជាតិ

រថយន្តដឹកកម្មករ ប៉ះជាមួយម៉ូតូសង់ ជ្រុលទៅបុកដំរីមួយក្បាលនៅមុខវត្ត បណ្តាលឲ្យមនុស្ស៥នាក់របួសទាំងព្រឹក

កំពង់ស្ពឺ: កាលពីវេលាម៉ោង៦និង២០នាទី ព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តដឹកកម្មករ បានបើកប៉ះម៉ូតូមួយគ្រឿងបណ្តាលឲ្យ២នាក់ប្តីប្រពន្ធរបួសធ្ងន់ស្រាល ហើយរថយន្តបានជ្រុលទៅបុកដំរីនៅមុខវត្ត បណ្តាលឲ្យរងការខូចខាត នៅលើផ្លូវលំ ត្រង់ចំណុចភូមិត្រពាំងក្រសាំង ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះកើតឡើងខណ:ដែលមានរថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ (កូរ៉េ) ពណ៌ខៀវ គ្មានស្លាកលេខ (មានដឹកកម្មកររោងចក្រចំនួន ៤៥នាក់/ស្រី២៨នាក់) អ្នកបើកបរឈ្មោះ សុខ ចន ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិថ្មី ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បើកបរពីលិចទៅកើត មកដល់ចំណុចខាងលើ បានប៉ះម៉ូតូ១ គ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរី២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1D-7331 អ្នកបើកបរឈ្មោះ យូ សយ ភេទប្រុស អាយុ៦៥ឆ្នាំ នៅភូមិត្រពាំងអូល ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានឌុបប្រពន្ធឈ្មោះ ធូ ភន ភេទស្រី អាយុ៦២ឆ្នាំ ដែលកំពុងបើកបរស្របទិសគ្នា ហើយបានបត់ឆ្លងផ្លូវពីត្បូងទៅជើង ហើយរថយន្តបានជ្រុលទៅបុកដំរីនៅមុខវត្ត បណ្តាលឲ្យមានមនុស្សរបួសដូចជា៖
ឈ្មោះ យូ សយ រងបួសធ្ងន់ (អ្នកជិះម៉ូតូ)
ឈ្មោះ ធូ ភន របួសស្រាល (អ្នកជិះម៉ូតូ)
ឈ្មោះ សុខ ចន របួសធ្ងន់ (អ្នកបើករថយន្ត)
ឈ្មោះ ម៉ៅ សម្ភស្ស ភេទស្រី អាយុ៣៥ឆ្នាំ របួសធ្ងន់ (អ្នកជិះក្នុងរថយន្ត)នៅភូមិជាមួយអ្នកបើបរ
ឈ្មោះ តឹក ផៃ របួសស្រាល ភេទស្រី អាយុ៤៣ឆ្នាំ របួសស្រាល (អ្នកជិះក្នុងរថយន្ត) នៅភូមិជាមួយអ្នកបើកបរ

ក្នុងនោះដែរបណ្តាលឲ្យខូចខាតម៉ូតូ១គ្រឿង កម្រិតស្រាល , ខូចរថយន្ត១គ្រឿង កម្រិតស្រាល និងដួលដំរីនៅមុខក្លោងទ្វាវត្ត១ (របួសសរុប៥នាក់/ស្រី៣នាក់ ) អ្នករបួសបានបញ្ជូនទៅពេទ្យសម្ភពសុខណា ចំពោះវត្ថុតាងទាំង២គ្រឿង រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង រង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត៕

មតិយោបល់