ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកMERCEDES ស្លាកលេខ ភ្នំពេញ 2AG-9888 បុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរងរបួស

ភ្នំពេញ: បុរសម្នាក់ទំនងជាស្រវឹងស្រាបើករថយន្តស៊េរីទំនើបមួយគ្រឿងបោះពួយយ៉ាងលឿន បានជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូវផ្លូវពេញទំហឹង បណ្តាលរងរបួស។ ចំណែករថយន្តបង្កខ្ទេចផ្នែកខាងមុខទៅលែងរួច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខផ្សារ៧មករា តាមបណ្តោយផ្លូវ២៨៩ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្មាក់ទំនងជាស្រវឹងស្រាបើកស៊េរីទំនើបមួយគ្រឿងម៉ាក MERCEDES ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AG-9888 ទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿនលុះមកចំណុចកើតហេតុខាងលើបាមតេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យរងរបួសត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ។ ចំណែករថយន្តបង្កខ្ទេចផ្នែកខាងមុខស្ទើរទាំងស្រុងទៅមុខលែងរួច។ចំណែកក្បាលនាគរងការប្រះបែកតិចតួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញប់ចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់