Post News Media ព័ត៌មានជាតិ រថយន្ត២គ្រឿង ...

រថយន្ត២គ្រឿង ពន្លះគោយន្ត​ដាច់​ជា​ពីរ របួសមនុស្សជាច្រើនរដូករណែលពេញផ្លូវជាតិ

បន្ទាយ​មាន​ជ័​យ:​​ ករណីគ្រោះថ្នាក់ចរចរណ៍មួយ រវាងរថយន្តតូរីស​​១​គ្រឿង ​បើក​បុក​គោយន្ត​ដាច់​ជា​ពីរ រួចរថយន្ត​កាមរី​បុក​បន្ថែម​ទៀត​ បណ្តាលឲ្យមនុស្ស​របួស​ជាច្រើននាក់ ​​កាលពី​ព្រឹក​ថ្ងៃទី​១ ​ខែតុលា ​ឆ្នាំ​២០១៨ នៅលើ​ផ្លូវ​លេខ​៦​នា​ភូមិ​គោក​ពង្រ​ ឃុំ​ឈ្នួ​រ​មានជ័យ ​ស្រុក​ព្រះនេត្រព្រះ​ ។

តាមសមត្ថកិច្ច បាន​ឲ្យ​ដឹងថា នៅមុនពេលកើតហេតុ មានគោយន្ត​កន្ត្រៃ​១​គ្រឿង បានដឹក​ក្មេងៗ​ជាយុវនារី​ប្រហែលជិត ២០នាក់ ទៅវត្តក្នុង​វេន​កាន់បិណ្ឌ លុះដល់​ចំណុចកើតហេតុ​ ស្រាប់តែជាប់គាំង​ចង្កូត​បត់​មិនបានក៏ត្រូវ​តួ​រី​ស​បុក​ចំ​ពីមុខ ឯ​រថយន្ត​កាមរី​មក​បុក​ចំ​កន្ទុយ​គោយន្ត បណ្ដាលឲ្យ​ដាច់​ជា​២ ​ហើយ​មនុស្ស​ជិះ​នៅលើ បាន​ធ្លាក់ចុះ​រដូករណែល​លើ​ថ្នល់ជាតិ​ ក្នុងនោះ​របួសធ្ងន់​ម្នាក់​និង​មធ្យម​១៧​នាក់​។​

ក្រោយកើតហេតុ ជនរងគ្រោះ​ត្រូវបានសមត្ថកិច្ច ជួយ​ដឹកជញ្ជូន​យកទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​ព្រះនេត្រព្រះ៕

Loading...