ព័ត៌មានជាតិ

​ រថយន្តបុកម៉ូតូ បណ្តាលឲ្យស្រ្តីម្នាក់រងរបួសធ្ងន់!

កំពង់ឆ្នាំង: កាលពីវេលាម៉ោង៩ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់ នៅលើ​ផ្លូវជាតិលេខ​៥ ភូមិស្មែត ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ​

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ បញ្ជូនស្ត្រីរងគ្រោះទៅកាន់មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ដោយសារស្ថានភាពជំងឺ​ធ្ងន់ធ្ងរពេកក៏បាន​បញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យខេត្តបាត់ដំបង។
ចំពោះករណីនេះ វត្ថុតាង​ម៉ូតូ​និងរថយន្ត ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការនគរបាលស្រុករលាប្អៀរដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី៕

មតិយោបល់