Post News Media ព័ត៌មានជាតិ ម៉ាទឹកកកចំនួន...

ម៉ាទឹកកកចំនួន៦៧កញ្ចប់ រួមនឹងជនសង្ស័យប្រុសស្រី៨នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបបាន!

ភ្នំពេញ: កាលពីវេលាម៉ោង៦និង១៥នាទី ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌឬស្សីកែវ បានឃាត់ខ្លួនជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀង រូម និងក្រាមពណ៌សថ្លា ៦៥កញ្ចប់(ប្រភេទម៉ាទឹកកក) ធំល្មម ០៥កញ្ចប់ ,ថ្នាំប្រភេទ ពណ៌ផ្កាឈូក ០២កញ្ចប់ នៅចំណុច ក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យប្រុសស្រីទាំង ០៨នាក់នេះមាន៖ ១/ ឈ្មោះ រ័ត្ន ឧត្តម ហៅឧត្តម ភេទប្រុស អាយុ ២២ឆ្នាំ ,២/ ឈ្មោះ ចាន់ សុឃឿន ហៅខ្មៅ ភេទប្រុស អាយុ ២៣ឆ្នាំ ,៣/ ឈ្មោះ ជា គា ភេទប្រុស អាយុ ២៨ឆ្នា ,៤/ ឈ្មោះ ស៊ឺម វណ្ណា ហៅធីង ភេទប្រុស អាយុ ៣៤ឆ្នាំ ,៥/ ឈ្មោះ មួង សុខទី ហៅទី ភេទប្រុស អាយុ ២៩ឆ្នាំ ,៦/ ឈ្មោះ រិន រ៉ុត ហៅតួ ភេទប្រុស អាយុ ២៥ឆ្នាំ ,៧/ ឈ្មោះ កែវ កល្យាណ ហៅសិលា ភេទស្រី អាយុ ២០ឆ្នាំ ,៨/ ឈ្មោះ ខ្លូត វាសនា ហៅស្នា ភេទស្រី អាយុ ២៥ឆ្នាំ

បច្ចុប្បន្នពួកគេទាំង៨នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការសួរចម្លើយ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕

Loading...