ព័ត៌មានជាតិ

នេះបានស្ទាវ! រាំធុងបាសឈ្លោះគ្នា ទាញកាំបិតដេញកាប់គ្នាផ្អើលពេញវត្ត ត្រូវប៉ូលិសឃាត់ខ្លួនបាន

ពោធិ៍សាត់: ក្មេងទំនើងចំនួន២ក្រុម ផ្ទុះទំនាស់បង្កការអុកឡុកដេញកាប់គ្នា​និងវាយគ្នាពេញបរិវេណវត្តអន្លង់រាប ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានចំនួន៣នាក់ កាលពីវេលាម៉ោង៩ និង១៥នាទីយប់ ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ ក្នុងភូមិចម្ការជ្រៃខាងជើង​ ឃុំអន្លង់រាប​ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានឲ្យដឹងថា ក្មេងទំនើងទាំង៣នាក់ខាងលើ ទី១.ឈ្មោះ​ សួន វិចិត្រ ភេទ​ប្រុស​ អាយុ​១៨ឆ្នាំ , ទី២ឈ្មោះ​ ផន សុភ័ក្រ ភេទ​ប្រុស​ អាយុ​២៣ឆ្នាំ និងទី៣ឈ្មោះ​ សូត្រ ណុប ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ ។ ទាំង៣នាក់​ រស់នៅភូមិក្រាំងរងៀង ឃុំអន្លង់រាប​ ។

ចំណែកមូលហេតុបណ្តាលមកពី រាំធុងបាសឈ្លោះគ្នា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានដកហូតបានវត្ថុតាង​កាំបិត​១​ដើម និងកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរ​បាលស្រុក​ចាត់ការតាមច្បាប់បន្តទៀត៕

មតិយោបល់