ព័ត៌មានជាតិ

ប្រពន្ធដឹងប្តីមានស្រី ឲ្យជូនទៅស្រុកដើម្បីលែងលះគ្នា ប្តីមិនព្រមចង់យកទាំង២ ក្តៅចិត្តពេកបួងចង្កូតបំបុកបង្កាន់ដៃស្ពានអ្នកលឿង

ព្រៃវែង: សមត្ថកិច្ចបានប្រាប់Post Newsថា មានករណីគ្រោះចរាចរណ៍មួយបានកើតឡើង បណ្តាលមកពីជម្លោះទាស់ទែងគ្នារវាងប្តីនិងប្រពន្ធ​ដោយសារតែប្រពន្ធតាមទាន់ដឹងថាប្តីមានស្រី ទើបហៅប្តីឲ្យបើករថយន្តម៉ាក​ហា​យ​ព្រី​ត ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ​ ភ្នំពេញ 2R -1670 ជូនខ្លួនជាប្រពន្ធទៅស្រុកកំណើតនៅ​ផ្សារ​កំពង់​សឹ​ង្ហ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ដើម្បីលែងលះគ្នា តែប្តីមិនព្រមលែងចង់យកទាំង២ លុះបើកដល់ចំណុចកើតហេតុ ប្តីខឹងក៏បួងចង្កូតរថយន្តបំបុកនឹង បង្កាន់ដៃស្ពានអ្នកលឿនពេញទំហឹងជាច្រើនដង បណ្តាលឲ្យរងការខូចខាតទាំងបង្កាន់ដៃស្ពាន និងរថយន្តបែកធុងទឹក ហើយបានបើកគេចខ្លួនចេញទៅបាត់។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៤និង២០នាទី រសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ១ ក្នុងភូមិ១ ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាម​រក៍ ខេត្តព្រៃវែង។

សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីជាប្រពន្ធ មានមុខរបរជាបុគ្គលិកខាងអគ្គិសនី និងប្តី មានមុខរបរជា វិស្វករ ។

ក្រោយកើតហេតុ បន្ទាប់ពីបុរសជាប្តីបានបើករថយន្តបំបុកបង្កាន់ដៃស្ពានអ្នកលឿងរួចមក ក៏បានបួងចង្កូតរថយន្តបើកឡើងមកភ្នំពេញបាត់ ទាំងដែលរថយន្តរងការខូចខាតបែកពោងទឹកខាងមុខ ខណ:ដែលចាប់ទាញប្រពន្ធចេញពីក្នុងរថយន្តទុកឲ្យអង្គុយយំនៅកន្លែងកើតហេតុ ព្រោះតែមិនព្រមលែងលះ ចង់យកម្តងទាំង២ ។

ចំណែកការខូចខាតនៃបង្កាន់ដៃស្ពាន ភាគីខាងរថយន្តបង្ក បានសន្យានឹងសំណងជួសជុលឡើងវិញផងដែរ៕

មតិយោបល់