ព័ត៌មានជាតិ

រថយន្តតូរីសដឹកផ្លែឈើ ពន្លះជាមួយរថយន្តក្រុងដំណើររបស់ក្រុមហ៊ុនទេសចរណ៍ Giantibis​ ខ្ទេចទាំងសងខាងលើផ្លូវជាតិលេខ៦

កំពង់ធំ: តាមសេចក្តីរាយការណ៍បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តតូរីសដឹកផ្លែឈើ បើកបរតាមបណ្តោយផ្លូវជាតិលេខ៦ ពីត្បូងទៅជើង ក្នុងល្បឿនលឿន បានប៉ះជាមួយនឹងរថយន្តក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុនទេសចរណ៍ Giantibis​ បណ្តាលឲ្យភាគីខាងរថយន្តដឹកផ្លែឈើរេចង្កូតធ្លាក់ផ្លូវម្ខាង ។ សំណាងណាស់គ្មាននរណាម្នាក់រងរបួសនោះទេ គ្រាន់តែខូចខាតរថយន្តទាំង២គ្រឿងតែប៉ុណ្ណោះ។

ករណីនេះកើតឡើងកាលពីវេលាម៉ោង២និង៣០នាទី យប់ឈានចូលថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិកេខ៦ ភូមិសូយោង ឃុំសូយោង ស្រុករាយណ៍ ខេត្តកំពង់ធំ ។

សូមបញ្ជាក់ថា ករណីនេះគ្មានអ្នករបួសនោះទេ គ្រាន់តែខូចខាតរថយន្តទាំង២គ្រឿងតែប៉ុណ្ណោះ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែង នាំយករថយន្តទាំង២គ្រឿងទៅរក្សាទុករង់ចាំដោះស្រាយគ្នាតាមច្បាប់នៅពេលក្រោយបន្តទៀត៕

មតិយោបល់