ព័ត៌មានជាតិ

​​សិស្សវិទ្យាល័យវត្តភ្នំម្នាក់ លួច​គេបាន គេចខ្លួន​៥ខែ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន!

ភ្នំពេញ: កាលពី​​វេលាម៉ោង៨យប់ ថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៨ កម្លាំងជំនាញរបស់ការិយាល័យស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ នៅចំណុច ស្ថានីយ៍ប្រេងឥន្ធន:PTT ផ្លូវលេខ ៥១ កែងផ្លូវលេខ២៤០ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស( ឆក់ថង់យួរ​ពណ៌​ខ្មៅ ) នៅចំណុចក្រោយស្ថានីយ៍ប្រេងឥន្ធន:សូគីម៉ិច ផ្លូវលេខ២០៦កែងផ្លូវលេខ២១១ ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០១៨ វេលាម៉ោង​៦​និង​៣០ នាទី បញ្ជូនមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ មាន៖
ជនសង្ស័យ
១-ឈ្មោះ មន គឹមហុង ហៅ ម៉េង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ សិស្សវិទ្យាល័យវត្តភ្នំ ស្នាក់នៅផ្ទះជួល​ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
បច្ចុប្បន្នជនសង្ស័យខាងលើការិយាល័យបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់៕

មតិយោបល់