ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ពីបទគំរាមកំហែងទៅលើជនរងគ្រោះជាជនជាតិវៀតណាម

កណ្តាល: សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ពីបទគំរាមកំហែង កាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ នៅចំណុចលើផ្លូវលំ ភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហា វឹងលិន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិវៀតណាម នៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល មុខរបរលក់ដូរ។

ចំណែកជនរងគ្រោះមានឈ្មោះ វី សុភា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ នៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល មុខរបរនេសាទ។

ក្នុងនោះដែរ សមត្ថកិច្ចបានធ្វើការដកហូត វត្ថុតាងបាន៖ កាំបិតបុ័ងតោដងឈើ ផ្លែពណ៌ស ចំនួន០១។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងត្រូវបានខាងផ្នែកជំនាញស្រុកនិងប៉ុស្តិ៍ បន្តកសាងសំណុំរឿងតាមនីតិវិធីច្បាប់បន្តទៀត៕​

មតិយោបល់