ព័ត៌មានជាតិ

ជំនន់ទឹកភ្លៀងដែលហូរកាត់លើផ្លូវជាតិលេខ៥ ពេលនេះបានស្រកចុះបណ្តើរៗហើយ

កំពង់ឆ្នាំង: យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ភ្លៀងមួយមេធំនៅក្នុងភូមិសាស្ត្រស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នាវេលាយប់ថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០១៨ បានបង្កឲ្យមានទឹកហូរហៀរកាត់ពីលើផ្លូវជាតិលេខ ៥ ចំនួន ០២ កន្លែង គឺត្រង់ចំណុចគីឡូម៉ែត្រលេខ ៧២ ប្រវែងប្រមាណ ១១០ ម៉ែត្រ និងចំណុចមុខផ្សារព្រៃខ្មែរ ប្រវែងប្រមាណ ៣០ ម៉ែត្រ ។ មកដល់វេលាព្រឹកថ្ងៃទី ០៣ នេះ ទឹកបានស្រកចុះវិញជាបណ្តើរៗហើយ ៕

មតិយោបល់