ព័ត៌មានជាតិ

រន្ធត់ណាស់! ម៉ូតូពីរគ្រឿងពន្លះគ្នាពេញទំហឹង នៅខណ្ឌព្រែកព្នៅ ស្លាប់ម្នាក់ និងរបួសធ្ងន់ ៤នាក់

ភ្នំពេញ: កាលពីវេលាម៉ោង ៦និង ៤០ នាទីល្ងាចថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ បុកនិង​ម៉ូតូ បណ្ដាលឲ្យរបួសធ្ងន់មនុស្ស ៤នាក់ ស្លាប់ម្នាក់ និងម៉ូតូខូចខាតធ្ងន់ ០២គ្រឿង ត្រង់ចំណុចមុខវត្តជោតមង្គល (ហៅវត្តព្រែកព្នៅ) លើផ្លូវជាតិលេខ៥ ភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។

ម៉ូតូបង្កម៉ាក HONDA C110 ពណ៌ខ្មៅ ពាក់ស្លាកលេខ ឋ-៤៩៧៣ ធ្វើដំណើរលើផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង បើកបរដោយឈ្មោះ ប៊ូ ជុំ ភេទប្រុស អាយុ ៧៥ឆ្នាំ ស្នាក់នៅភូមិឡរកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ( របួសធ្ងន់ ) រួមដំណើរដោយឈ្មោះ ចាន់ ញិល ភេទប្រុស អាយុ ៨៤ឆ្នាំ ស្នាក់នៅភូមិឡរកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ( របួសធ្ងន់ ) និងឈ្មោះ ជ័យ នប់ ភេទប្រុស អាយុ ៧២ឆ្នាំ ស្នាក់នៅភូមិឡរកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ( ស្លាប់ ) មកដល់កន្លែងកើតហេតុ បានបុកជាមួយម៉ូតូមួយគ្រឿងម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1L-1578 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង បើកបរដោយឈ្មោះ កង ពិសី ភេទប្រុស អាយុ ២៦ឆ្នាំ ស្នាក់នៅភូមិតាំងក្រសាំង ឃុំព្នាយ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ( របួសធ្ងន់ ) រួមដំណើរដោយឈ្មោះ ម៉ៅ ពុធថា ភេទប្រុស អាយុ ២៣ឆ្នាំ ស្នាក់នៅផ្ទះលេខ J158 ភូមិព្រៃជ្រៅ ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ( របួសធ្ងន់ )។

តាមសមត្ថកិច្ច បានឲ្យដឹងថា កើតហេតុដោយសារម៉ូតូ HONDA C110 ពណ៌ខ្មៅ ពាក់ស្លាកលេខ ឋ-៤៩៧៣ ភព១ បើកបរមិនប្រកាន់ចំណែកផ្លូវ៕

មតិយោបល់