ព័ត៌មានជាតិ

អាសូរណាស់! បុរសម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់យ៉ាងអាណោចអាធ័ម

កំពង់ធំ: កាលពីវេលាម៉ោង៦ និង២០នាទីល្ងាចថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់យ៉ាងរន្ធត់ ក្នុងភូមិចេក ឃុំកំពង់ចិនជើង ស្រុកស្ទោង។

ជនរងគ្រោះឈ្មោះ ជឿន សឹង ប្រុស អាយុ៣៤ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។

តាមសមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ កើតទ្បើងដោយសារដៃសើម យកឌុយមកដោតនិងព្រី ទើបបណ្តាលឲ្យឆ្លងចរន្តអគ្គិសនី ឆក់ស្លាប់តែម្ដងទៅ៕

មតិយោបល់