ព័ត៌មានជាតិ

​សមត្ថកិច្ចរកឃើញ​ ទឹកក្រូចFANTAនិងទឹកដោះគោOLATEខូចគុណភាព នៅផ្សារសាមគ្គី!

ស្ទឹងត្រែង: យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា ថ្ងៃពុធ ៩រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨
សាខាកាំកុងត្រូលខេត្តស្ទឹងត្រែងសហការជាមួយមន្ទីរពាណិជ្ជកម្មបានចុះត្រួតពិនិត្យទំនិញនៅផ្សារសាមគ្គី ស្ថិតក្នុងក្រុងស្ទឹងត្រែង ដោយបានធ្វើតេស្តបឋមរកសារធាតុគីមីហាមឃាត់ក្នុងប្រហិត មឹក បង្គាស្រស់។

លទ្ធផលពុំបានរកឃើញការដាក់លាយសារធាតុគីមីហាមឃាត់ក្នុងគ្រឿងសមុទ្រទាំងអស់នោះទេ។

សម្រាប់ទំនិញហួសកាលបរិច្ឆេទមួយចំនួនត្រូវបានដកហូតនៅខេត្តស្ទឹងត្រែងរួមមាន៖ ទឹកក្រូចFANTA ៤ដប=៦ គីឡូក្រាម, FANTAតូច ១២ដប=៥ គីឡូក្រាម
,ប្រហិតចម្រុះ=១២ គីឡូក្រាម,នំបង្កង ១០កញ្ចប់=១គីឡូក្រាម,ទឹកដោះគោOLATE ២២កំប៉ុង=៥ គីឡូក្រាម។

​សរុបទាំងអស់មានចំនួន ២៧ គ.ម គីឡូក្រាម៕

មតិយោបល់