Post News Media ព័ត៌មានជាតិ សូមជួយShare! ...

សូមជួយShare! សមត្ថកិច្ចដកហូតគ្រឿងកំប៉ុង កំពិត ច្រេស និងហួសរយ:ពេលប្រើប្រាស់ ចំនួន ១៣កំប៉ុង សាប៊ូលាងចាន ២ធុង

កណ្តាល: យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ មន្ត្រីសាខាកាំកុងត្រូលខេត្តកណ្តាលសហការជាមួយនិងមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី គណ:កម្មាការផ្សារ ប៉ូលិស បានចុះត្រួតពិនិត្យសុវត្ថិភាពផលិតផលម្ហូបអាហាររួមមាន៖ គ្រឿងកំប៉ុង គ្រឿងសមុទ្រ ជ្រក់ ប្រហិត ប្រហិតសាច់ត្រី ណែមសាច់ត្រី បាញ់កាញ់ លត ស្ករត្នោត និងគ្រឿងឧបភោគ បរិភោគ នៅក្នុងផ្សារគគីរ និងផ្ទះលក់ទំនិញនៅខាងមុខផ្សារ ។

ជាលទ្ធផលបានធ្វើការដកហូតគ្រឿងកំប៉ុង កំពិត ច្រេស និងហួសរយ:ពេលប្រើប្រាស់ ចំនួន ១៣កំប៉ុង សាប៊ូលាងចាន ២ធុង៕

Loading...