ព័ត៌មានជាតិ

រថយន្តស៊ាំយ៉ុងមួយគ្រឿង ឆ្លងចរន្តខ្សែភ្លើង ឆេះអស់ទាំងស្រុង

កំពង់ស្ពឺ: មានករណីអគ្គិភ័យមួយបានឆាបឆេះរថយន្តមួយគ្រឿងយ៉ាងសន្ធោសន្ធៅ អស់ទាំងស្រុថ កាលពីវេលាម៉ោង១០និង៤៥នាទីយប់ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ នៅចំណុចផ្លូវកោង (អន្ទង់អាំង )ភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដែលឆេះនេះម៉ាក ស៊ាំយ៉ុង ពណ៌ស ស្លាកលេខ កណ្ដាល 2B-9925 បានឆ្លងចរន្តខ្សែភ្លើង បណ្តាលឲ្យឆេះទាំងស្រុង តែមិនបណ្ដាលឲ្យមានរងរបួសមនុស្សនោះទេ៕

មតិយោបល់