Post News Media ព័ត៌មានជាតិ ឆក់ទូរសព្ទបាន...

ឆក់ទូរសព្ទបានសម្រេច ជនរងគ្រោះជិះម៉ូតូដេញបុកដួលទាំង២នាក់ យកបានទូរសព្ទមកវិញជនសង្ស័យរត់ចោរម៉ូតូបាត់!

ភ្នំពេញ: ជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងបានធ្វើសកម្មភាពឆក់ទូរសព្ទដៃពីបុរសជនជាតិចិនម្នាក់ ខណ:ជិះម៉ូតូដូចគ្នាបានសម្រេចរួចជិះគេចខ្លួនត្រូវបានជនរងគ្រោះជិញម៉ូតូដេញបុកបណ្តាលដួលទាំង២នាក់ រួចយកបានទូរសព្ទបានមកវិញទាំងខ្លួនរងរបួស។ចំណែកជនសង្ស័យរត់ចោលម៉ូតូបាត់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨​ ស្ថិតនៅចំណុចមុខខារ៉ាអូខេដឺមូន តាមបណ្តោយផ្លូវ២៦៥ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតគេឃើញជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង1G-4900 ទិសដៅពីជើងទៅខណ:នោះក៏មានបុរសជនជាតិចិនម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្តេប ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ 1Z-7621 មកពីក្រោយហើយបានស្រែកចោរៗហើយបានជិះម៉ូតូដេញពីក្រោយយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុជនរងគ្រោះបានជិះម៉ូតូបុកបណ្តាលឲ្យដួលទាំង២នាក់ហើយជនរងគ្រោះបានស្រវ៉ែស្រវ៉ាយកទូរសព្ទមួយគ្រឿងម៉ាកIphone -X ពីជនសង្ស័យទាំងខ្លួនរងរបួសបានមកវិញធ្វើឲ្យផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរកន្លែងហេតុចុះមកមើល ទើបដឹកថាជាករណីឆក់ទូរសព្ទ។ ចំណែកសង្ស័យបានរត់ឡើងជិះម៉ូតូមួយគ្រឿងទៀតដែលជាបក្ខពួកនិងជាអ្នកបិតគូទពីក្រោយបាត់ស្រមោល បន្សល់ម៉ូតូមួយគ្រឿងនៅនឹងកន្លែងកើតហេតុ។ ចំណែកជនរងគ្រោះត្រូវបានប្រជាពលរដ្ឋបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យឯកជនមួយកន្លែងនៅក្បែរកន្លែងកើតហេតុនោះដែរ។

ក្រោយកើយហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកនិងបានយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលដើម្បីទុកស្រាវជ្រាវបន្ត៕

Loading...